វគ្គបណ្តុះបណ្តាល ស្តីពី ការត្រួតពិនិត្យគុណភាពនៃឱសថប្រឆាំងជំងឺគ្រុនចាញ់ និងឱសថប្រឆាំងនឹងជំងឺអេដស៍ ARVs

ថ្ងៃទី ០២ ដល់ ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការត្រួតពិនិត្យគុណភាពនៃឱសថប្រឆាំងជំងឺគ្រុនចាញ់ និងឱសថប្រឆាំងនឹងជំងឺអេដស៍ ARVs (Quality Control of Anti-Malaria and ARVs Medicines)
ក្រោមការសម្របសម្រួលដោយអ្នកជំនួយផ្នែកបច្ចេកទេសដែលអញ្ចើញមកពី USP សហរដ្ឋអាមេរិច ដើម្បីពង្រឹងសមត្ថភាព លើការត្រួតពិនិត្យគុណភាពវិភាគឱសថដល់មន្ត្រី បុគ្គលិក ក្នុងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។