ផ្នែកហិរញ្ញវត្ថុ

យោងតាមអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី ២៧ ធ្នូ ២០១៩ ស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

     - ថវិការបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ត្រូវមានតុល្យភាពរវាងចំណូល​ និងចំណាយ

     - ចំណូល-ចំណាយចរន្ត និងមូលធនរបស់មជ្ឈមណ្ឌលជាតិ ត្រូវគ្រោងក្នុងថវិកាប្រចំាឆ្នាំរបស់មជ្ឈមណ្ឌល និងត្រូវធ្លុះបញ្ចំង ជាឧបសម្ព័ន្ធ នៃក្រសួងសុខាភិបាល

     - ចំណូល និងចំណាយ របស់មជ្ឈមណ្ឌល គោរពតាមវិធាននៃចំណាត់ថ្នាក់ និងការគ្រប់គ្រងដូចថវិការដ្ឋដែរ

    - មជ្ឈមណ្ឌលជាតិ ស្ថិតក្រោមការធ្វើអធិការកិច្ច សវនកម្ម តាមដាន ត្រួតពិនិត្យដោយអាណាព្យាបាលបច្ចេកទេស អាណាព្យាបាលហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងសវនកម្ម

​​       ឯករាជ្យដោយមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របតាមច្បាប់ជាធរមាន។

 ​