របៀបដាក់ពាក្យស្នើសុំធ្វើវិភាគគុណភាព

    ការស្នើសុំធ្វើវិភាគគុណភាពឱសថ និងផលិតផលសុខាភិបាលផ្សេងទៀត នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ត្រូវបំពេញទម្រង់បែបបទដូចខាងក្រោមៈ 

ការស្នើសុំធ្វើវិភាគគុណភាពមាន ២ប្រភេទគឺៈ

១. ការស្នើសុំធ្វើវិភាគសម្រាប់ការចុះបញ្ជិកាជាមួយក្រសួងសុខាភិបាលៈ

         តម្រូវអោយមាន៖

      • ការបំពេញពាក្យស្នើសុំធ្វើវិភាគគុណភាព (Application form)
      • មានឯកសារយោងភ្ជាប់មកជាមួយ (Documents Requirement)
      • ចំនួនសំណាកតាមតម្រូវការរបស់មជ្ឈមណ្ឌល (Samples Requirement)
      • សំណាកតម្រូវអោយមានអាយុកល្ប (Self-life) ឬក៏រយៈពេលប្រើប្រាស់ (Expiry Date)
        យ៉ាងហោចណាស់ ១ឆ្នាំ
      • សំណាកមិនត្រូវមានការបែកបាក់ ឬរហែកប្រអប់ខុសពីស្ថានភាពដើមឡើយ
      • ចំនួនសំណាកបើសិនមានការខ្វះខាត មជ្ឈមណ្ឌលសុំរក្សាសិទ្ធក្នុងការស្នើសុំបន្ថែម
      • ការដាក់ពាក្យស្នើសុំវិភាគសំណាកតាមប្រព័ន្ធអនឡាញ
        សូមចុចទីនេះ: ស្នើសុំវិភាគសំណាកតាមប្រព័ន្ធអនឡាញ

 

២. ការស្នើសុំធ្វើវិភាគមិនមែនជាការចុះបញ្ជិកាជាមួយក្រសួងសុខាភិបាលៈ

​​​​​​​​​​​​​​        តម្រូវអោយមាន៖

      • ការបំពេញពាក្យស្នើសុំធ្វើវិភាគគុណភាព (Application form)
      • ចំនួនសំណាកតាមតម្រូវការរបស់មជ្ឈមណ្ឌល (Samples Requirement)
      • ព្រឹតិ្តបត្រវិភាគ (Final CoA), Reference Method, Specification ប្រសិនបើមាន