មន្ទីរពិសោធន៍ បាក់តេរីសាស្រ្ត
មន្ទីរពិសោធន៍អតិសុខុមសាស្រ្តជាមន្ទីរពិសោធន៍មួយក្នុងចំណោមមន្ទីរ ពិសោធន៍ទាំង៣ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ មន្ទីរពិសោធន៍នេះដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្នែកអតិសុខុមសាស្ត្រ និងជីវសាស្រ្ត ទៅលើ ឱសថ ចំណីរអាហារ ភេសជ្ជៈ គ្រឿងសំអាង និងផលិផលសុខាភិបាលផ្សេងៗទៀត ដើម្បីធានានូវគុណភាព និងសុវត្ថិភាពផលិតផលទាំងអស់នោះ ចំពោះអ្នកប្រើប្រាស់។
មន្ទីរពិសោធន៍អតិសុខុមសាស្រ្តមានសមត្ថភាពពិនិត្យលើមុខវិភាគដូចតទៅ៖
- Sterility test សំរាប់ផលិតផលថ្នាំចាក់និងថ្នាំភ្នែក
- Bacterial endotoxin test សំរាប់ផលិតផលថ្នាំចាក់
- Antibiotic microbial assay សំរាប់រកបរិមាណសារធាតុសកម្មរបស់អង់ទីប៊ីយូទីក
- Total viable aerobic count, Total yeasts and molds count, E. Coli, Staphylococcus aureus, Salmonella សំរាប់ផលិតផលមិនស្តេរីល ចំណីអាហារ ភេសជ្ជៈ គ្រឿងសំអាង និងផលិតផលសុខភាពផ្សេងៗទៀត
- តេស្តវាយតំលៃសកម្មភាពសំលាប់មេរោគរបស់សារធាតុសំលាប់មេរោគ (Test disinfectant again bacteria)