អង្គភាពលទ្ធកម្ម

     យោងអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមមាត្រ ២៤ នៃអនុក្រឹត្យនេះចែងថាការគ្រប់គ្រង ការអនុវត្ត និងការត្រួតពិនិត្យការងារលទ្ធកម្ម​ ក្នុងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលត្រូវអនុលោមតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ​( ព្រះរាជក្រម នស/រកម/០១១២/០០៤ )  និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ទ្ធជាធរមាន។

មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល អនុវត្តការងារលទ្ធកម្មតាមនិតិវិធីកិច្ចលទ្ធកម្មសាធារណៈមានដូចជាៈ

  • ​​​​លទ្ធកម្មទំនិញ
  • លទ្ធកម្មសំណង់
  • លទ្ធកម្មសេវាកម្ម