វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីបុគ្គលិកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដោយប្រើប្រភេទម៉ាស៊ីន ICP-MS

កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤, នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីបុគ្គលិកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដោយប្រើម៉ាស៊ីន ICP-MS​ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីបង្កើនសមត្ថភាពមន្ត្រី បុគ្គលិកផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ឲ្យយល់ដឹងកាន់តែច្បាស់ ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ICP-MS សម្រាប់ការវិភាគសំណាក ដូចជា ឱសថ និងផលិតផលផ្សេងទៀត ។ល។
វគ្គសិក្សានេះដឹកនាំបង្ហាត់បង្ហាញអនុវត្តពីអ្នកជំនាញបច្ចេកទេស United pharmacopoeia សហរដ្ឋអាមេរិក៕