កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិកនៃមជ្ឈមណ្ឌល ផ្នែករូប គីមីសាស្ត្រ ព្រមទាំងផ្នែកអតិសុខុមសាស្ត្រ ដូចជា៖
- ការរកអត្តសញ្ញាណ និងបរិមាណឱសថ ដោយប្រើម៉ាស៊ីនវិភាគ
Gas Chromatography (GC)
- ការរកបរិមាណជាតិទឹក នៅក្នុងវត្តុធាតុដើម និងផលិតផល
សម្រេចឱសថ (Drug Substances និង Drug Products) ដោយប្រើ
ម៉ាស៊ីន Karl Fischer
- ការរកសារធាតុសរីរាង្គមិនសុទ្ធ និងសារធាតុបំលែង (Organic Impurity
and Degradation Products) នៅក្នុងវត្តុធាតុដើម និងផលិតផល
សម្រេច (Drug Substance and Drug Products) ដោយប្រើម៉ាស៊ីន
Liquid Chromatography
- ការធ្វើតេស្តរកមេរោគក្នុងផលិតផលមិនស្តេរីល (Microbial Limit Test)
- ការធ្វើតេស្តគុណភាពរបស់ប្រតិករវិភាគមេរោគ (Growth Promotion Test)
- ការបញ្ជាក់លើគុណភាព និងលក្ខខ័ណតម្រូវការនៃប្រព័ន្ធកម្ដៅ ខ្យល់ និងត្រជាក់ (Heating, Ventilation and Air Conditioning Design Requirement and Qualification) សម្រាប់មន្ទីពិសោធន៍អតិសុខុមសាស្ត្រ នៃមជ្ឈមណ្ឌល ទាំងទ្រីស្តី និងការអនុវត្តន៍ផ្ទាល់ក្នុងមន្ទីរពិសោធន៍)។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីបង្កើនសមត្ថភាពមន្ត្រី បុគ្គលិក ផ្នែកបច្ចេកទេស វិភាគឱសថ នូវប៉ារ៉ាម៉ែត្រថ្មីៗបន្ថែមទៀតដើម្បីឲ្យគុណភាពឱសថកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលទាំងពីរផ្នែកនេះដឹកនាំបង្ហាត់បង្ហាញ អនុវត្តន៍ពីអ្នកជំនាញបច្ចេកទេស United Pharmacopoeia សហរដ្ឋអាមេរិច។
វគ្គបណ្តុះបណ្តោលនេះបានបញ្ចប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅដោយជោគជ័យ៕