អ្នកជំនាញពីអង្គការសុខភាពពិភពលោក (WHO Expert Team) មកទស្សនៈកិច្ចមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល

នៅថ្ងៃទីពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានទទួលក្រុមអ្នកជំនាញពីអង្គការសុខភាពពិភពលោក (WHO Expert Team) ដែលមកពីការិយាល័យកណ្ដាល (Headquarters), តំបន់អាស៊ីប៉ាស៊ីហ្វិក (WPRO) និង TGA មកទស្សនៈកិច្ចមន្ទីរពិសោធន៍ទាំងពីរ គឺ មន្ទីរពិសោធន៍រូបគីមីសាស្ត្រ (Physico-chemical Laboratory) និង មន្ទីរពិសោធន៍អតិសុខុមសាស្ត្រ (Microbiological Laboratory)។
កំឡុងពេលធ្វើសិក្ខាសាលាស្តីពីការវាយតម្លៃខ្លួនឯងនៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងរយៈពេល៥ថ្ងៃចាប់ផ្តើមពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
គោលបំណងនៃទស្សនៈកិច្ចគឺស្វែងយល់ និងវាយតម្លៃលើសមត្ថភាពបច្ចេកទេសរបស់មន្ទីរពិសោធន៍ទាំងពីរ ប្រៀបនិងស្តង់ដារអន្តរជាតិ និង កិច្ចប្រតិបត្តិការបច្ចេកទេសលើការធានាគុណភាព តាមស្តង់ដារអន្តរជាតិ និងបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងការគាំទ្រពីអង្គការសុខភាពពិភពលោក(WHO) ក្នុងបំណងបង្កើនប្រសិទ្ធភាពនៃសេវាពិសោធន៍សុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕