វគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យគុណភាពវ៉ាក់សាំង និងឱសថប្រឆាំងនឹងជម្ងឺមហារីក ផលិតផល Biosimilar ដល់បុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលពិសោធន៍សុខាភិបាល National Health Products Quality Control Center (NHQC) ធ្វើនៅក្នុងមជ្ឈមណ្ឌលផ្ទាល់ដែលឧទ្ទេសនាមដោយអ្នកជំនាញបច្ចេកទេសមកពី USP(US Pharmacopeia) អោយស្របតាម Annex 2, WHO-TRS 978, 2010 ក្នុងការកសាងសមត្ថភាពក្នុងការវាយតម្លៃការវ៉ាក់សាំងឱសថប្រឆាំងនឹងជម្ងឺមហារីក ផលិតផល Bio similar មុនចេញអោយប្រើប្រាស់។
ថ្ងៃចន្ទ ៣ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល (NHQC) បានរៀបចំវគ្គបណ្តុះបណ្តាលមួយដើម្បីពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិកទាំងអស់នៅក្នុងមជ្ឈមណ្ឌល។
វគ្គបណ្តុះបណ្តាលនេះបានចាប់ពីផ្តើមថ្ងៃទី ០៨ និងបញ្ចប់នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥។
វគ្គបណ្តុះបណ្តាលនេះបានសិក្សាផ្តោតលើលើប្រធានបទដូចជា៖
១. Vaccine Platforms & Bioprocessing; CPPs & CQAs
២. Lot Release Pathways: Normal, Reliance, Expedited per WHO TRS 978 Annex 2
៣. Regulatory Framework for Vaccine Lot Release
៤. Lot Release Policy Development
វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ដើម្បីបង្កើនពង្រឹងសមត្ថភាពនិងលើកកម្ពស់គុណភាពសេវាកម្មផ្នែកត្រួតពិនិត្យ វាយតម្លៃគុណភាពវ៉ាក់សាំងនិងឱសថប្រឆាំងនឹងជម្ងឺមហារីក ផលិតផល Biosimilar ឲ្យស្របតាមស្តង់ WHO-TRS 978, 2010 Annex 2, ។


