ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ទស្សនកិច្ចក្នុងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃ ម.ជ.ព.ស
ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
ខ្ញុំសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ចំពោះការប្រើប្រាស់គេហទំព័រ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។គេហទំព័ររបស់មជ្ឈមណ្ឌលជាតិ ផ្តើមដំណើរការនៅឆ្នាំ២០២០ ដែលបានផ្សព្វផ្សាយនូវព័ត៌មាន និងទិន្នន័យជាច្រើនដែលផ្តោតលើព័ត៌មានវិទ្យាសាស្រ្តវិភាគរកគុណភាពផលិតផលឱសថ ផលិតផលសុខាភិបាល និងការគ្រប់គ្រងឱសថឲ្យមានគុណភាពខ្ពស់ មុននឹងត្រូវបានយកទៅប្រើប្រាស់ក្នុងការព្យាបាលជម្ងឺ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានទាំងអស់នេះគឺជាព័ត៌មានផ្លូវការដែលទទួលបានពីការអង្កេតស្រាវជ្រាវ ក្នុងមជ្ឈមណ្ឌលផ្ទាល់ តាមបែបបទវិទ្យាសាស្រ្ត និងប្រពន័្ធព័ត៌មានជាផ្លូវការរបស់មន្ទីរពិសោធន៍ជាតិ និងអន្តរជាតិផងដែរ តែយើងសូមរក្សាសិទ្ធិមិនបញ្ចេញប្រភពដើម នៃម្ចាស់ផលិតផលឡើយ ( ដូចមានចែងក្នុងឯកសារគ្រប់គ្រងគុណភាពស្តង់ដាររបស់យើងបានកំណត់ )។
ទន្ទឹមនឹងនេះព័ត៌មានស្តីពីសកម្មភាពការងាររបស់ផ្នែកជំនាញនានា នៃមជ្ឈមណ្ឌលជាតិ បច្ចុប្បន្នភាពរៀងរាល់ខែយើងនឹងផ្តល់ដំណឹងជូនអ្នកនូវព័ត៌មាន ដែលទាក់ទងនឹងការចុះបញ្ជីសំណាកក្នុងគោលបំណងស្នើសុំសេវាវិភាគតាមប្រព័ន្ធអនឡាញ ពីការិយាល័យក្រុមហ៊ុន រោងចក្រសហគ្រាស ភ្នាក់ងារតំណាង ឬជាលក្ខណៈបុគ្គលផ្ទាល់ មកកាន់មជ្ឈមណ្ឌលយើងខ្ញុំបានផងដែរ។ ខ្ញុំលើកទឹកចិត្ត និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការចូលមក ប្រើប្រាស់ប្រព័ន្ធស្នើសុំចុះបញ្ជីសំណាកវិភាគតាមអនឡាញ និងគេហទំព័ររបស់យើងខ្ញុំ។ ខ្ញុំសូមសំដែងនូវជំនឿជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងផ្តល់ការគាំទ្រនូវសេវាកម្ម និងព័ត៌មានក្នុងគេហទំព័រនេះ។
ខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្រើប្រាស់គេហទំព័ររបស់មជ្ឈមណ្ឌលជាតិ ដោយរីករាយ និងសូមចូលរួមផ្តល់មតិ និងអនុសាសន៍ក្នុងការកែលម្អនូវចំណុចខ្វះខាតនៃគេហទំព័រយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៍នូវរាល់មតិ និងអនុសាសន៍ទំាងអស់ដោយរីករាយ និងសូមថ្លែងនូវអំណរគុណទុកជាមុន។