សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយការទទួលបានវិញ្ញាបនបត្រគុណភាពស្តង់ដារអន្តរជាតិ ISO ១៧០២៥ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយការទទួលបានវិញ្ញាបនបត្រគុណភាពស្តង់ដារអន្តរជាតិ ISO ១៧០២៥ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៅសណ្ឋាគារភ្នំពេញ ដែលបានអញ្ជើញចូលរួមជាអធិបតីភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល, និងបានអញ្ជើញចូលពី តំណាងអង្គភាព, ស្ថាប័នផ្សេងៗ ព្រមទាំងមន្ត្រីរាជការ បុគ្គលិក មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ទាំងអស់ផងដែរ។
ដោយបានសហការជាមួយអង្គការដៃគូដូចជាមូលនិធិសកល (Global Fund) ដោយមានជំនួយការបច្ចេកទេសពីអង្គការ USP DFAT អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) ។