នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤,មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានទទួលសំណាកប្រភេទស្រាស និងស្រាថ្នាំ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC តាមរយៈអគ្គនាយកបច្ចេកទេសសុខាភិបាលដែលបានបញ្ជូនមកពី ភូមិអូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរកសារធាតុសង្ស័យពុលដែលកើតមាននៅភូមិ ឃុំ ខាងលើ។ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលក៏បានចាត់ចែងធ្វើការវិភាគរកសារធាតុទាំងនោះភ្លាមៗផងដែរ៕