ក្រុមបច្ចេកទេសជំនាញកំពុងធ្វើ Calibration លើឧបករណ៍ម៉ាស៊ីនពិសោធន៍

នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក . ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានសហការជាមួយក្រុមបច្ចេកទេសជំនាញអញ្ជើញមកពីប្រទេសវៀតណាមដែលជាស្ថាប័ន ISO 17025 ផ្នែក Metrology Service បានមកធ្វើ Calibration លើឧបករណ៍ម៉ាស៊ីនពិសោធន៍ (Equipment Calibration) និមួយៗក្នុងមជ្ឈមណ្ឌលដើម្បីឲ្យប្រាកដថារាល់គ្រប់ឧបករណ៍ម៉ាស៊ីនពិសោធន៍ទាំងអស់ដែលកំពុងដំណើរការបច្ចុប្បន្ននេះបានធ្វើការក្រឹត្យខ្នាតច្បាស់លាស់ និងមានបិត Certify ច្បាស់លាស់នៅលើឧបករណ៍ម៉ាស៊ីនពិសោធន៍ទាំងនោះ។